ព័ត៌មានអន្តរជាតិ

កងទ័ពរបស់អាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ចំនួន១៧នាក់ ឆ្លងវីរុសកូរ៉ូណា បូកទំាងជនស៊ីវិល២នាក់ នាំឲ្យចំនួនអ្នកឆ្លង សរុបកើនដល់៩៧២នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា កងទ័ពសហរដ្ឋអាមេរិកប្រចាំ នៅក្នុងទឹកដីកូរ៉េខាងត្បូង ចំនួន១៧នាក់ និងជនស៊ីវិល កូរ៉េខាងត្បូង២នាក់ បានឆ្លងវីរុសកូរ៉ូណា ។ កងទ័ពអាមេរិក-កូរ៉េខាងត្បូង (USFK) បានឲ្យដឹងដូច្នេះ ។

កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមកងទ័ពរបស់ USFK ចំនួន១៩នាក់បានត្រូវគេបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ នៅចន្លោះថ្ងៃទី២៩ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា ។

សមាជិកសេវាកម្មចំនួន៩នាក់ និងក្រុមគ្រួសាររបស់សមាជិកម្នាក់ នៅឯជំរុំ Camp Casey ហើយសមាជិកសេវាកម្មចំនួន៥នាក់ និងក្រុមគ្រួសាររបស់សមាជិកសេវាកម្មម្នាក់ នៅជំរុំ K-16 និង២នាក់ជាសមាជិកសេវាកម្មនៅមូលដ្ឋានទ័ពអាកាស Osan Air Base ត្រូវបានតេស្តរកឃើញថា មានវិជ្ជមានកូវីដ-១៩ចន្លោះថ្ងៃទី២៩ ខែមិថុនា និងថ្ងៃទី០២ ខែកក្កដា ក្នុងអំឡុងពេលប៉ះពាល់ដានអ្នកឆ្លងជំងឺ ។

សមាជិកសេវាកម្មម្នាក់ នៅជំរុំ Camp Casey បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីផ្តល់ការស្គែនវត្ថុវិភាគដែលតម្រូវឲ្យធ្វើដូច្នេះ សម្រាប់ការវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។

អ្នកជំងឺជាច្រើនត្រូវបានបញ្ជាក់ថា បានផ្ទេរទៅកាន់ទីតាំងធ្វើចត្តាឡីស័ក នៅមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ដែលនៅទីនោះ ។

ទីភ្នាក់ងារយ៉ុនហាប់ បានឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺ សរុបក្នុងចំណោម USFK បានកើនឡើងដល់៩៧២នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top