បរទេស ៖ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងបរិច្ចាគថ្នាំវ៉ាក់សាំងកូវីដ១៩ និងសម្ភារៈពេទ្យ ឲ្យទៅប្រទេសកូរ៉េ ខាងជើង ទន្ទឹងនឹងការច្រានចោល នូវមន្ទិលសង្ស័យ ដែលថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជួបប្រទេសបញ្ហា ករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះថា ទីក្រុងមូស្គូកំពុងតែធ្វើការពិភាក្សាគ្នា ជាមួយទីក្រុងព្យុងយ៉ាង ហើយការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង នឹងត្រូវបានផ្តល់ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS និង Sputnik ។
លោក Sergey Lavrov បានមានប្រសាសន៍យ៉ាងដូច្នេះ ថា នៅក្នុងអំឡុងពេលទំនាក់ទំនង នៃស្ថានទូត របស់យើងជាំ មួយតំណាងថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េខាងជើង យើងបាននិយាយជាច្រើនដងថា យើងត្រៀមខ្លួន ដើម្បីផ្តល់ជំនួយ ប្រសិនបើចាំបាច់”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស រុស្ស៊ីរូបនេះ បានបន្ថែមទៀតថា “ជំនួយមនុស្សធម៌របស់យើងនៅក្នុងទម្រង់ផ្សេងៗ ទៀត គឺជាប្រក្រតីត្រូវបានផ្តល់ ឲ្យដល់ប្រទេសជិតខាងកូរ៉េខាងជើង របស់យើង” ៕ ប្រែសម្រួល៖ប៉ាង កុង