បរទេស៖ យោងតាមការបង្ហាញ ជាផ្លូវការ ដោយអជ្ញាធរទទួលបន្ទុក កិច្ចការងារធនធានមនុស្ស របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យឃើញថា អត្រាអ្នកអត់ការងារ ធ្វើនៅក្នុងប្រទេស បានធ្លាក់ចុះបន្តិច មកត្រឹមតែ ៤,៦ភាគរយ ប៉ុណ្ណោះកាលពី ខែឧសភា កន្លងមក។
ប្រភពដដែលបាន បញ្ជាក់ទៀតថា កាលពីខែឧសភា ចំនួនអ្នកដែលបានចុះឈ្មោះ ថាមិនបានទទួលការងារថ្មី រហូតទៅដល់៧២៨ ១០០នាក់ធៀបទៅនឹង ខែមេសា មានការធ្លាក់ចុះ ចំនួនបន្តិចគឺ ប្រមាណជា៧៤២ ៧០០នាក់។
កាលពីខែឧសភា ឆ្នាំទៅ ប្រទេសម៉ាឡេស៊ី បានជួបប្រទះ ទៅនឹងបញ្ហាអត្រាអ្នកអត់ការងារច្រើនបំផុត ប្រមាណជា៨២៦ ១០០នាក់ ឬក្នុងអត្រា ៥,៦ភាគរយ។
ក្នុងពេលជាមួយគ្នានេះ ចំនួននៃអ្នកដែលបានទទួលការងារ នៅក្នុងខែឧសភាបានកើនឡើង ប្រមាណជា០,១ភាគរយ ឬត្រូវជា១៥,៣៧លាននាក់ ធៀបទៅនឹងចំនួន អ្នកដែលបានមានការងារ កាលពីខែមេសា ១៥,៣៥លាននាក់៕
ប្រែសម្រួល៖ស៊ុនលី