Covid-19

ថ្ងៃព្រហស្បតិ៍នេះ ថៃមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ រហូតដល់ ៧៥នាក់

បរទេស៖អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រទេសថៃចំនួន ៧៥ នាក់ បានស្លាប់ និង បានរកឃើញករណីឆ្លងថ្មី ៧ ០៥៨ នាក់ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ខណៈការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងវីរុស បានរីករាលដាលដល់ខេត្តនានា ទូទាំងប្រទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល ថៃបាននិយាយថា មានករណីឆ្លងថ្មីចំនួន ៦ ៩៩០ នាក់ គឺត្រូវបានរកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ៦៨ នាក់រកឃើញក្នុងចំណោមអ្នកទោសពន្ធនាគារ ដែលបានរាយការណ៍ កាលពីថ្ងៃពុធ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកអ្នកជំងឺ Covid-19 ចំនួន ៤ ៩៧៨ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាបានជាសះស្បើយ ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top