ព័ត៌មានអន្តរជាតិ

ចិន ស្នើឲ្យបណ្តាប្រទេស ទាំងឡាយបញ្ចប់សកម្មភាពរារាំង ក្រុមហ៊ុនចិនដោយគ្មាន មូលហេតុទៀតទៅ

បរទេស៖ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន MOFCOM នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសអំពាវនាវមួយទៅកាន់បណ្តាប្រទេស ដែលពាក់ព័ន្ធទាំងអស់ថា គួរតែបញ្ឈប់ទៅនូវ
សកម្មភាពរារាំងទៅដល់ប្រតិបត្តិការរបស់ ក្រុមហ៊ុនចិនទាំងឡាយទៀតទៅ។

ចិនបានសង្កត់ធ្ងន់ថាកន្លងមកជាញឹកញាប់ ខ្លួនតែងតែទទួលរងនូវពាក្យរិះគន់និងចោទប្រកាន់ខ្លាំងៗទៅលើបញ្ហាបង្ខិតបង្ខំកម្លាំង ពលកម្មនិងក៏ដូចជាបញ្ហានៅតំបន់ Uygur ទៅលើ
ជនជាតិដើមជាដើម។

លោក Gao Feng អ្នកនាំពាក្យរបស់ MOFCOM បាននិយាយថាការការពារនិយមព្រមទាំងការរិះគន់និយមទៅលើប្រទេសណាមួយដោយប្រើប្រាស់បញ្ហាសិទ្ធមនុស្សជាឡេសនោះនឹងធ្វើឲ្យមាន បញ្ហាយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងវិស័យជំនួញផងដែរ។

លោកបន្តថាប្រទេសចិនមានបំណង ក្នុងការផ្តល់នូវសកម្មភាពគាំទ្រដ៏ខ្លាំងក្លាទៅ ឲ្យសហគ្រាសបរទេសដើម្បីបរិយាកាសជំនួញ និងវិនិយោគដ៏ល្អប្រសើរមួយជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top