ព័ត៌មានអន្តរជាតិ

ថ្នាំញៀនតម្លៃជាង១ ០០០លានដុល្លារ ត្រូវបានរឹបអូសកណ្តាលក្រុង Los Angeles

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាអជ្ញាធរអាមេរិកបានធ្វើការឹបអូសបានកញ្ឆាដែលមានទំងន់ រហូតទៅដល់១៦តោន និងមានតម្លៃប្រមាណជា១ ១៩០លានដុល្លារ។

ប្រតិបត្តិការដែលមានការចូលរួមពីសំណាក់ប៉ូលីស និងយោធារបស់អាមេរិកផងបានចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែមិថុនា និងមានរយៈពេលសរុប ១០ថ្ងៃហើយជាលទ្ធផលវាបានក្លាយ ទៅជាការរឹបអូសបានថ្នាំញៀនកញ្ឆា ខុសច្បាប់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Los Angeles។

ប៉ូលីសបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះមនុស្សជាប់ ពាក់ព័ន្ធដល់ទៅ១៣១នាក់ត្រូវបានចាប់ខ្លួនហើយទីតាំង ខុសច្បាប់សរុបមានទៅ ដល់ ២០០កន្លែងដែលត្រូវបាន ប្រើប្រាស់ជាកន្លែងសម្រាប់ចែកចាយ ដែលក្នុងនោះមានទាំងដើមកញ្ឆានិងកញ្ឆាដែល កាត់រួចរាល់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top