ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ចេញគំរូថ្មីនៃ យន្តហោះទម្លាក់គ្រាប់ B-21 Raider

បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបង្ហាញនូវគំនូរជាគំរូថ្មីនៃយន្តហោះទម្លាក់គ្រាប់ B-21 Raider នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

គំរូថ្មីនេះ គឺផ្អែកលើយន្តហោះពិតប្រាកដ និងការបកស្រាយរបស់វិចិត្រករចំពោះការរចនាយន្តហោះទម្លាក់គ្រាប់ ជាមួយមូលដ្ឋានទ័ពអាកាស Edwards នៅរដ្ឋកាលីហ្វូញ៉ា ជាទីដែលវានឹងឆ្លងកាត់ការតេស្តសាកល្បង។

ឆ,ស១គួរបញ្ជាក់ថា គម្រោង ការវិភាគនិងរបាយការណ៍ទាំងអស់ សម្រាប់ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់ B-21 Raider ក៏ដូចជាការតេស្តសាកល្បងជាមូលដ្ឋាន នឹងត្រូវធ្វើឡើងដោយក្រុមតេស្តការហោះហើរលេខ៤២០ មានទីតាំងនៅមូលដ្ឋានទ័ពអាកាស Edwards នោះ។

ក្រុមមន្ត្រីយោធាជាន់ខ្ពស់ បានផ្តល់សក្ខីកម្មក្នុងភាពពេញចិត្តចំពោះការសាងយន្តហោះនេះបន្ថែមទៀត ហើយក្នុងពេលថ្មីៗនេះ កងទ័ពអាកាសអាមេរិកក៏បានបង្កើតការបញ្ជាទិញយន្តហោះនេះផងដែរ។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-21 Raider នេះ គឺជាយន្តហោះទម្លាក់គ្រាប់ដ៏ទំនើបបំផុតក្នុងពេលបច្ចុប្បន្ន ដោយបំពាក់ជាមួយបេសកកម្មនុយក្លេអ៊ែចម្ងាយឆ្ងាយ ដែលបង្កើតឡើងក្នុង DNA របស់វា៕ប្រែសម្រួល៖ប៉ាង កុង


To Top