ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី មានការព្រួយបារម្ភអំពីរបាយការណ៍ ដែលសង្ស័យនៅក្នុងការ ធ្វើឃាតប្រធានាធិបតីហៃទី គឺជាពលរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា អ្នកដែលត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានសម្លាប់ប្រធានាធិបតីហៃទី លោក Jovenel Moise មានសញ្ជាតិអាមេរិក ។

លោក Zakharova បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងម៉ូស្គូរំពឹងថា មិនត្រឹមតែជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេខ្លោងនៃការសម្លាប់នេះផងដែរ នឹងត្រូវរកឃើញ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ពី កង្វល់របស់ថ្នាក់ដឹកនាំរុស្ស៊ីថា ជម្លោះផ្ទៃក្នុងនៅប្រទេសហៃទី អាចត្រូវបានរៀបចំឡើងដោយ អ្នកខាងក្រៅដើម្បីបម្រើគោលបំណង ភូមិសាស្ត្រនយោបាយ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top