បរទេស៖ គណៈប្រតិភូពួកតាលីបង់មួយ នៅក្នុងទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមខ្លួនបានគ្រប់គ្រងលើជាង ៨៥ភាគរយ នៃទឹកដីក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានអះអាងចំពោះប្រទេសរុស្ស៊ីថា ខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេស ត្រូវគេប្រើប្រាស់ជាទីតាំង វាយប្រហារអ្នកដទៃនោះទេ។
កងកម្លាំងបរទេសនានា រួមទាំងសហរដ្ឋអាមេរិកផង នាពេលបច្ចុប្បន្ននេះ កំពុងតែដកកងទ័ពរបស់ខ្លួន ក្រោយការប្រយុទ្ធរយៈពេលជិត ២០ឆ្នាំ ហើយការដកទ័ពនេះ បានធ្វើឲ្យពួកបះបោរតាលីបង់ ក្រអឺតក្រទមព្យាយាមដើម្បីដណ្ដើម ការកាន់កាប់ទឹកដីថ្មីនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។

គណៈប្រតិភូនោះបាននិយាយថា ពួកតាលីបង់នឹងធ្វើគ្រប់យ៉ាងដែលខ្លួនអាច ដើម្បីទប់ស្កាត់មិនឲ្យក្រុមរដ្ឋឥស្លាមជ្រុលនិយម ធ្វើប្រតិបត្តិការក្នុងទឹកដីអាហ្វហ្គានីស្ថាន និងថា ខ្លួនក៏នឹងប្រឹងប្រែងស្វះស្វែងបោសសម្អាត ការផលិតគ្រឿងញៀនផងដែរ។
លោក Shahabuddin Delawar ជាមន្ត្រីពួកតាលីបង់ បាននិយាយយ៉ាងដូច្នេះថា “យើងនឹងចាត់គ្រប់វិធានយ៉ាងទាំងអស់ ដែលក្រុមរដ្ឋឥស្លាមជ្រុលនិយម នឹងមិនធ្វើប្រតិបត្តិការនៅក្នុងទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន ហើយទឹកដីរបស់យើងនឹងត្រូវបាន ប្រើប្រាស់ប្រឆាំងនឹងប្រទេសជិតខាង របស់យើងនោះទេ” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
