ព័ត៌មានអន្តរជាតិ

ឥណ្ឌា រកឃើញវីរុសកូវីដ១៩ពូជថ្មីមួយទៀតឈ្មោះ Kappa ដែលឆ្លងនៅរដ្ឋ អ៊ូតតាប្រាដែស

បរទេស ៖ ករណីឆ្លង២ករណី នៃវីរុសបំលែងខ្លួន ថ្មីមួយទៀត ឈ្មោះ Kappa ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ អ៊ូតាប្រាដែស ប្រទេសឥណ្ឌា ។ ករណីឆ្លងវីរុសថ្មីទៀតនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីការធ្វើកោសល្យវិច័យ តាមសំណាកចំនួន ១០៩ នៅមន្ទីរពេទ្យ បានបញ្ជាក់ថា សំណាកចំនួន ១០៧ បានផ្ទុកវីរុស Delta ដែលឆ្លងរាលដាលខ្លាំង ហើយ២នាក់ទៀត មានវីរុសបំលែងថ្មី Kappa។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីទាំងនេះ ត្រូវបានគេកំណត់អត្តសញ្ញាណ នៅឯមន្ទីរពេទ្យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ King George (KGMU) នៅទីក្រុង Lucknow ។ ម្នាក់ក្នុងចំនោមពីរនាក់ ដែលទទួលរងពីភាពខុសគ្នា នៃវីរុសបំលែងថ្មី Kappa បានស្លាប់រួចទៅហើយនៅអាយុ ៦៦ ឆ្នាំ ។

គំរូមួយពីបុរសដែលរស់នៅក្នុងស្រុក Sant Kabir Nagar ត្រូវបានគេយកនៅថ្ងៃទី ១៣ ខែមិថុនា ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថាន ហ្សែននិងជីវវិទ្យាចម្រុះ នៅក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម (CSIR) នៅទីក្រុងដេលី ដែលបានបញ្ជាក់ពីវីរុស បំលែងថ្មី ឬពូជថ្មីឈ្មោះ Kappa ៕
ប្រែសម្រួលៈ ណៃ តុលា

To Top