បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ស្ថានទូតរបស់ប្រទេសរុស្សីនិងអាមេរិកនៅឯកិច្ចប្រជុំអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ ម្សិលមិញបានបង្ហាញជំហរួមគ្នាថា បញ្ហានៅស៊ីរី ពិតជាមានសារៈសំខាន់ ដើម្បីទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បានសម្រេចអនុម័ត ជាឯកច្ឆ័ន្ទលើដំណោះស្រាយស្តីពី ការផ្តល់សិទ្ធិឡើងវិញនូវយន្តការជំនួយឆ្លងកាត់ព្រំដែន សម្រាប់ប្រជាជនស៊ីរី បន្ទាប់ពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានឈានដល់ ការសម្របសម្រួលនៅក្នុងកិច្ចចរចានាទីចុងក្រោយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖ គ្មានអ្វីដែលយើងចង់បានជាងកិច្ចសហប្រតិបត្តិការជិតស្និតជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធ ដោយសមាជិកទាំងអស់នោះទេ ជាពិសេសគឺរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ស៊ុនលី