ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី របស់ G20 យល់ព្រមគ្នា ដើម្បីទទួលយក កំណែទំរង់ពន្ធថ្មី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់កិច្ចប្រជុំ G20 ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុត លើលោក បានឈានទៅដល់ការ ព្រមព្រៀងគ្នា រួចទៅហើយ
កាលពីថ្ងៃម្សិលមិញ ដើម្បីសម្រេចយកផែនការ កំណែទំរង់ ប្រព័ន្ធពន្ធដាថ្មី ដែលនឹងដាក់បន្ទុកពន្ធ ទៅលើក្រុមហ៊ុន អាជីវកម្មចម្រុះ។

បន្ទាប់ពីកិច្ចប្រជុំ រយៈពេល២ថ្ងៃ ដែលធ្វើឡើងនៅក្នុងទីក្រុង Venice រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទាំងអស់ ព្រមទាំងធនាគារកណ្តាល របស់កិច្ចប្រជុំ ទាំងអស់ គឺបានយល់ព្រមគ្នា ក្នុងការកែទំរង់ពន្ធដាថ្មី។

នៅពេលដែលប្រព័ន្ធថ្មី នឹងចាប់ផ្តើមដំណើរការ ផែនការនេះ នឹងបញ្ចប់ទៅនៃការប្រព័ន្ធពន្ធ ដែលបានផ្តល់ប្រយោជន៍ ច្រើនបំផុត ទៅឲ្យក្រុមអាជីវកម្មចម្រុះ។

ទោះបីជាយ៉ាងណាក្តី ផែនការនេះ នឹងត្រូវដាក់ឲ្យអនុម័ត ពីសំណាក់មេដឹកនាំ G20 ទាំងអស់ដែលគ្រោងនឹងធ្វើឡើង នៅក្នុងខែតុលា ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top