ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា នៅក្រុងការ៉ាកាស ស្លាប់មនុស្ស២៦នាក់ ភាគច្រើនសុទ្ធតែ ជាក្រុមបងធំ

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Carmen Melendez កាលពីថ្ងៃសៅរ៍ម្សិលមិញ បានថ្លែងថាការ ប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងក្រុមបងធំ នៅក្នុងទីក្រុងការ៉ាកាស កាលពីសប្តាហ៍កន្លងទៅនោះ បានធ្វើឲ្យមនុស្ស២៦នាក់ បាត់បង់ជីវិត។

តួលេខដែលត្រូវបាន បង្ហាញនេះ ក្រោយហេតុការណ៍ប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងផ្នែកជាច្រើន របស់ទីក្រុង ព្រមទាំងបានបណ្តាល ឲ្យពលរដ្ឋជាច្រើន បានបង្ខំចិត្តភៀសខ្លួនចេញ ពីលំនៅដ្ឋាន របស់ពួកគេផងដែរ និងផ្លូវជាច្រើន ត្រូវបានបិទ។

លោកស្រី Melendez បានបន្តបញ្ជាក់ទៀតដែរថា ក្នុងនោះប៉ូលីស១០នាក់ បានទទួលរងរបួស ក្រុមបងធំសរុប២២នាក់ បាត់បង់ជីវិត ពលរដ្ឋ ក្នុងតំបន់ជាច្រើននាក់ ទទួលរងរបួស ហើយប្រមាណជា៤នាក់ទៀត បាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top