ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ពអាកាស អាមេរិក បំផ្ទុះក្បាលគ្រាប់មីស៊ីល លឿនជាងសម្លេង ក្នុងការធ្វើតេស្ត

បរទេស៖ មូលដ្ឋានកងទ័ព អាកាស អាមេរិក Eglin ក្នុងរដ្ឋផ្លរីដា តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំងទ័ពជើង អាកាស សហរដ្ឋអាមេរិក បានធ្វើការបំផ្ទុះ បានយ៉ាងជោគជ័យ នូវក្បាលគ្រាប់មីស៊ីល លឿនជាងសម្លេង សម្រាប់ជាលើកដំបូង នៅក្នុងសប្ដាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន The Drive បានរាយការណ៍ថា ក្បាលគ្រាប់គំរូ ដែលរចនាឡើងសម្រាប់អាវុធ ឆ្លើយតបរហ័ស បាញ់ចេញពីអាកាស ដែលកំពុងស្ថិតក្នុង ការអភិវឌ្ឍ គឺមីស៊ីលវាយប្រហារលឿន ជាងសម្លេង ត្រូវបានបំផ្ទុះ សម្រាប់ជាលើកដំបូង ក្នុងដំណើរតេស្តសាកល្បង មូលដ្ឋាន កាលពីថ្ងៃពុធ។

មីស៊ីល AGM-183A ដែលមានឈ្មោះ ជាផ្លូវការថា អាវុធឆ្លើយតបរហ័ស បាញ់ចេញពីអាកាសនេះ គឺត្រូវបានរចនាផលិតឡើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ និងមានល្បឿនហោះហើរលឿន ជាងល្បឿង សម្លេង បានដល់ទៅចំនួន៥ដង។

ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើង ដោយក្រុមតេស្ត លេខ៧៨០ របស់កងទ័ពអាកាស នៅមុនពេលការតេស្តបន្ថែមទៀត នៃផ្នែកដទៃនៃអាវុធនោះ នៅចុងឆ្នាំនេះ នេះបើយោងតាម ការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top