ព័ត៌មានអន្តរជាតិ

រញ្ជួយដី នៅប្រទេសឡាវ កម្រិត ៤.៨រ៉ិចទ័រ បណ្តាលឱ្យញ័រ និងប្រេះអគារសាលារៀននៅថៃ

បរទេស៖ សាលារៀន ក្នុងស្រុកមួយនៅស្រុក Chalerm Prakiat នៃខេត្ត Nan បានបិទជាបណ្តោះអាសន្ន បន្ទាប់ពីអាគារ របស់សាលារៀននេះ ត្រូវបានខូចខាត ដោយសារការរញ្ជួយដី នៅប្រទេសឡាវ។ ការរញ្ជួយនេះបណ្តាលឱ្យ មានស្នាមប្រេះ នៅប្រវែង ៤០-៥០ សង់ទីម៉ែត្រ នៃអាគារសាលា Bang Nam Chang នៅជាន់ទី ២ បង្កការព្រួយបារម្ភ ពីសុវត្ថិភាពសិស្ស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៤.៨ រ៉ិចទ័រនៅប្រទេសឡាវ បណ្តាលឱ្យញ័រពីភាគឦសាន ដល់និរតី នៃស្រុក Hongsa ។ វាបានកើតឡើង នៅក្បែរអណ្តូងរ៉ែ មួយ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុន ផលិតកម្មអគ្គិសនី។

រញ្ជួយដីបានកើតឡើង នៅកន្លែងដដែលចំនួន២២ដង ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រភាគឦសានពីភូមិ Ban Nam Chang ក្នុងឃុំឃុនណាន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top