ព័ត៌មានអន្តរជាតិ

វីរុស Delta កំពុងរារាំងការត្រឡប់ ទៅរកជីវិតធម្មតា មុនកូវីដ

បរទេស៖ ប្រជាជាតិនានា នៅទូទាំងពិភពលោក បានទទួលរងនូវ ការរីករាលដាល នៃជំងឺរាតត្បាតថ្មី និងបានដាក់ចេញ ការរឹតត្បិតលើជំងឺកូវីដ-19 ឡើងវិញ កាលពីថ្ងៃសៅរ៍ នៅពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 នៅទីក្រុង Venice ព្រមទាំងបានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានគំរាមកំហែង ដោយវីរុសបំលែងខ្លួនថ្មី និងយុទ្ធនាការ ចាក់វ៉ាក់សាំងមិនស្មើគ្នា។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា វីរុសបំលែងខ្លួនថ្មី ឈ្មោះ Delta ដែលអាចចម្លងរោគរហ័ស ត្រូវបានគេរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា គឺកំពុងសាយភាយ ចូលពិភពលោក នៅពេលដែលប្រទេសនានា បានប្រណាំងប្រជែង ប្រជាជនដើម្បីបញ្ចៀស ការផ្ទុះឡើងថ្មីៗ និងអនុញ្ញាតឱ្យមានសេដ្ឋកិច្ច និងជីវិតរស់នៅឡើងវិញ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ចុងក្រោយថា ការស្ទុះងើបឡើងវិញត្រូវបានកំណត់ ដោយភាពខុសគ្នាខ្លាំង នៅទូទាំង និងក្នុងបណ្តាប្រទេសនានា ហើយនៅតែប្រឈមនឹង ហានិភ័យធ្លាក់ចុះ ជាពិសេសការរីករាលដាល នៃវីរុស Covid-19 បំលែងខ្លួនថ្មី និងការចាក់វ៉ាក់សាំង ផ្សេងៗគ្នា។

សហគមន៍អ៊ឺរ៉ុប ដែលបានបង្ហាញប្រតិកម្មរហ័ស ក្នុងការឆ្លើយតបនឹង រោគរាតត្បាត សម្រាប់កម្មវិធីទិញវ៉ាក់សាំង ដែលមានលក្ខណៈ ស្មុគស្មាញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្តល់ការចាក់វ៉ាក់សាំង គ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ លើប្រជាជន ៧០ ភាគរយនៃចំនួនប្រជាជន ក្នុងប្លុកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top