ព័ត៌មានអន្តរជាតិ

ប្រសិនបើ ពួកអ៊ីស្លាម ប្រកាន់ជំហររឹងប៉ឹង វិលមករកអំណាចវិញ នោះច្បាប់ទម្លាប់សេរីជាច្រើន នឹងត្រូវដាក់ចេញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

បរទេស៖ ពួកតាលីបង់ បានធ្វើសកម្មភាពខុសច្បាប់ និងល្បែងកំសាន្ត រាប់សិប នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងអំឡុងពេល នៃការគ្រប់គ្រង របស់ពួកគេក្នុងឆ្នាំ ១៩៩៦-២០០១ រួមទាំងការបង្ហោះខ្លែង ល្ខោនកំប្លែង នៅលើទូរទស្សន៍ ការប្រណាំងសត្វព្រាប កាត់សក់បែបកំប្លែង និងលេងភ្លេង។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទាំងនេះបានធ្វើឱ្យមានការវិលត្រឡប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកហើយ ប៉ុន្តែការភ័យខ្លាច កំពុងកើនឡើង ពួកគេនឹងត្រូវហាមឃាត់ ម្តងទៀត ប្រសិនបើពួកអ៊ីស្លាម ប្រកាន់ជំហររឹងប៉ឹងវិល មករកអំណាចវិញ។

ក្រុមបះបោរ បានទទួលនូវផលប្រយោជន៍ ផ្នែកយោធានិងទឹកដី យ៉ាងច្រើន ចាប់តាំងពីកងទ័ពអាមេរិក បានចាប់ផ្តើមដកទ័ព ចុងក្រោយ របស់ពួកគេ នៅក្នុងខែឧសភា ហើយមេដឹកនាំ របស់ពួកគេបាននិយាយថា ពួកគេចង់អោយ អាហ្វហ្គានីស្ថាន វិលត្រឡប់ ទៅជាអធិរាជឥស្លាម ដែលគ្រប់គ្រង ដោយព្រឹទ្ធាចារ្យសាសនា។

AFP មើលសកម្មភាព មួយចំនួន ដែលតាលីបង់ បានហាមឃាត់និងការភ័យខ្លាច របស់អ្នកដែលចូលរួម ក្នុងសកម្មភាពទាំងនោះ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top