ព័ត៌មានអន្តរជាតិ

ប្រទេសថៃ រកឃើញអ្នកឆ្លងថ្មី កូវីដ១៩ ចំនួន ៩ ៥៣៩នាក់ និងស្លាប់ថ្មី ៨៦នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារវីរុស Covid-19 ចំនួន ៨៦ នាក់ទៀត និងការឆ្លងថ្មីចំនួន ៩ ៥៣៩ នាក់ នៅជុំវិញប្រទេសថៃ បានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២ ៧១១ នាក់ និងចំនួនករណីឆ្លងវីរុសចាប់តាំងពីការឆ្លងរាលដាល បានកើនដល់ ៣៣៦ ៣៧១ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ពួកគេបាននិយាយថា ៩ ៤៣៦ នាក់នៃអ្នកឆ្លងថ្មីគឺបានរកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ១០៣ នាក់ រកឃើញនៅក្នុងពន្ធនាគារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top