Covid-19

មីយ៉ាន់ម៉ា ដាក់បទបញ្ជាឲ្យនៅតែក្នុងផ្ទះ សម្រាប់ក្រុងចំនួន១៨

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅក្នុងផ្ទះ នៅតាមរដ្ឋបន្ថែមទៀតចំនួន១៨ នៅទូទាំងប្រទេស ដោយសារតែផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំង ។

បទបញ្ជានៅផ្ទះ នឹងចូលជាធរមាននៅថ្ងៃចន្ទ នឹងដាក់បញ្ចូលក្រុងចំនួន៦ នៅក្នុងតំបន់ Bago និងក្រុងចំនួន១២ នៅតំបន់រ៉ងហ្គូន ដោយសារតែថ្មីៗនេះមាន ការឆ្លងជំងឺជំងឺកើនឡើង ។

កន្លងមក ក្រសួងបានស្នើឲ្យដាក់បទបញ្ជា នៅតែក្នុងផ្ទះនៅក្នុងក្រុងចំនួន៦៣ នៅទូទាំងប្រទេស ។

យោងតាមតួលេខរបស់ ក្រសួងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៩២.២១៣នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ៣.៤៦១នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងអំឡុងពេល ២៤ម៉ោង ។

លើសពីនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ៨២នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើងដល់ ៣.៨៣៨នាក់នៅក្នុងប្រទេស ។

តួលេខបានបង្ហាញថា សរុបអ្នកជំងឺចំនួន ១៤៦.៣៥៨នាក់ បានចាកចេញពីមន្ទីរពេទ្យ និងវត្ថុវិភាគជាង ២.៨៦លាននាក់ ត្រូវបានធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ-១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top