ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ហេង វ៉ាន់ដា នាយកសកលវិទ្យាល័យវ៉ាន់ដាគណនេយ្យ បានបង្ហាញពីការសាកល្បង គណនាតម្លៃកោះប៉ារ៉ាសែល និង ស្ប្រ៉ាតលីដែលមានដូចតទៅ៖
១-ប៉ារ៉ាសែល៖ ត្រូវបានចិនដីគោក ដណ្តើមកាន់កាប់ពីកងទ័ព វៀតណាមខាងត្បូងតាំងពីឆ្នាំ១៩៧៤ម្ល៉េះ។ ទំហំផ្ទៃសរុបទឹកនិងកោះ 15,000,000 ហិកតា, តម្លៃប៉ាន់ស្មានមធ្យមក្នុង១ហិកតា 1,000,000 US$
តម្លៃសរុបប៉ាន់ស្មាន 15,000,000,000,000 US$ ($ 15 Trillions) ។
២-ស្ប្រ៉ាតលី៖ ត្រូវបានចិនដីគោកដណ្តើម កាន់កាប់ចាប់ពីឆ្នាំ២០១២ ពីប្រទេស៤៖ ហ្វីលីពីន, សាំងកាពួ, ម៉ាឡេស៊ី, ប្រ៊ុយណេ, វៀតណាម។ ទំហំផ្ទៃសរុបទឹកនិងកោះ 42,500,000 ហិកតា, តម្លៃប៉ាន់ស្មានមធ្យមក្នុង១ហិកតា 1,000,000 US$, តម្លៃសរុបប៉ាន់ស្មាន 42,500,000,000,000 US$ ($ 42.5 Trillions), តម្លៃកោះប៉ារ៉ាសែល និង ស្ប្រ៉ាតលី សរុប 57,500,000,000,000 US$ ($ 57.5 Trillions) ។
សូមបញ្ជាក់ បើសិនជាប្រៀបធៀប GDP(2000) វិញ៖ GDP USD = $20.93 trillion GDP China = $15.66 trillion
-សូមមេត្តាប្រៀបធៀបដោយខ្លួនឯង
*នេះជាការគណនាតាមបរិមាណវិស័យតែប៉ុណ្ណោះ៖ 57.5 Trillions មិនទាន់គណនា តម្លៃធនធានធម្មជាតិ, ទេសចរណ៍, ដឹកជញ្ជូនចំណតផែ, និង តម្លៃនៃអំណាចសមុទ្ទ….បន្ថែមនោះឡើយ៕