Covid-19

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺថ្មីជាង ១.១០០នាក់

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីដែលបង្ក ដោយវីរុសកូរ៉ូណា ចំនួន១.១០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ។

ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការោគរោគកូរ៉េ (KDCA)បានឲ្យដឹងនៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសចាត់វិធានការទប់ស្កាត់ នឹងវីរុសកូរ៉ូណា ដែលចូលជាធរមាន សម្រាប់ក្រុងសេអ៊ូល ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺ ។

ទីភ្នាក់ងារ KDCA បានបង្ហាញទិន្នន័យឲ្យដឹងថា ចំនួនខ្ពស់បំផុតនៅក្នុងកំណត់ត្រា កាលពីថ្ងៃអាទិត្យ ដែលទាបជាង៣ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានកើនឡើងរហូតដល់ ១.៣៧៨នាក់ កាលពីថ្ងៃសុក្រ ។

រលកថ្មីនៃការឆ្លងជំងឺ បានបង្កឲ្យគ្រោះថ្នាក់មួយចំនួន កើតឡើង និងបណ្តាលឲ្យស្លាប់ ជាងលើកមុន ដែលមានមនុស្សវ័យចំណាស់ច្រើន និងអ្នកដែលធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូង រងទុក្ខ ដែលឥឡូវនេះបានចាក់វ៉ាក់សាំង ប្រឆាំងវីរុស ។

ការផ្ទុះជំងឺចុងក្រោយបង្អស់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកូរ៉េខាងត្បូង កើនឡើងដល់១៦៩.១៤៦នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ២.០៤៤នាក់ ដែលចំនួននេះទាបជាងតួលេខដែលបានមើលឃើញនៅក្នុងប្រទេស ឧស្សាហកម្មជាច្រើនទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top