ព័ត៌មានអន្តរជាតិ

News Update៖ បែកធ្លាយចម្លើយសារភាព ចេញពីក្រុមសង្ស័យ ប៉ុនប៉ង ធ្វើឃាត ប្រធានាធិបតី ហៃទី

PORT-AU-PRINCE៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ជនជាតិកូឡុំប៊ី និងជនជាតិអាមេរិកាំងកាត់ហៃទី ដែលសង្ស័យថា បានធ្វើឃាតលោក Jovenel Moise ប្រធានាធិបតីហៃទី បានប្រាប់ដល់ក្រុមអ្នកស៊ើបអង្កេតថា ពួកគេនៅទីនោះដើម្បីចាប់ខ្លួនគាត់ (លោកប្រធានាធិបតី) មិនមែនសម្លាប់គាត់នោះទេ ។

គេបានដឹងថា លោក Moise ត្រូវបានគេបាញ់សម្លាប់ កាលពីព្រឹកថ្ងៃពុធ នៅឯគេហដ្ឋាន Port-au-Prince របស់គាត់ដោយអ្វីដែលអាជ្ញាធរហៃទី បាននិយាយនោះគឺថា គឺជាក្រុមនៃការធ្វើឃាតដែលមានជនជាតិកូឡុំប៊ីចំនួន២៦នាក់ និងជនជាតិអាមេរិកាំងកាត់ហៃទីចំនួន២នាក់ដែលបានធ្វើឲ្យប្រទេសនៅតំបន់ការីបៀន មានភាពច្របូកច្របល់ ។

ឃាតកម្ម និងភាពមិនប្រាកដប្រជាអំពីអ្នកណាដែលញុះញង់ផែនការនេះគឺជាការវាយលុកចុងក្រោយបង្អស់ដើម្បីវាយប្រហារប្រទេសដែលកំពុងតស៊ូដែលបានអំពាវនាវសុំជំនួយពីអន្តរជាតិ ។

រហូតមកដល់ពេលនេះ ក្រុងវ៉ាស៊ីនតោនបានបដិសេធ សំណើរបស់កងទ័ពហៃទី ទោះបីយ៉ាងណា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងកាលពី ថ្ងៃអាទិត្យថា ក្រុងវ៉ាស៊ីនតោន បានបញ្ជូនក្រុមបច្ចេកទេស ដើម្បីវាយតម្លៃស្ថានភាពនេះ ។

ដោយដកស្រង់សម្តីរបស់ក្រុមស៊ើបអង្កេត ដែលបាននិយាយជាមួយជនសង្ស័យ មួយចំនួន ក្នុងចំណោមជនសង្ស័យទាំង ១៩នាក់ដែលត្រូវបាន ឃុំខ្លួនរហូតមកដល់ពេលនេះក្រុម Miami Herald បាននិយាយថា បេសកកម្មរបស់ពួកគេ គឺចាប់ខ្លួនលោក Moise និងនាំគាត់ទៅកាន់វិមានប្រធានាធិបតី ។

ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានឲ្យដឹងថា ជនជាតិអាមេរិកាំងកាត់ហៃទី ២នាក់ គឺ James Solages និង Joseph Vincent បានប្រាប់អ្នកស៊ើបអង្កេតថា ពួកគេជាអ្នកបកប្រែសម្រាប់អង្គភាពកុម្ម៉ង់ដូកូឡុំប៊ី ដែលមានដីកាចាប់ខ្លួន ។ តែពេលទៅដល់គេប្រទះឃើញគាត់ស្លាប់បាត់ទៅហើយ ។

ប៉ូលីសហៃទី មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top