ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន គាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការច្រាន ចោលការទាមទារ របស់ចិន នៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ចូ បៃដិន បានគាំទ្រ ការច្រានចោលយុគសម័យ របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំពោះការទាមទារដែន សមុទ្រស្ទើរតែទាំងអស់របស់ចិន នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

រដ្ឋបាលក៏បានព្រមានចិនផងដែរថា រាល់ការវាយប្រហារ ណាមួយ ទៅលើប្រទេស ហ្វីលីពីន នៅក្នុងតំបន់ផ្ទុះឡើង នឹងនាំឱ្យមានការឆ្លើយតប របស់សហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញាការពារជាតិ ទៅវិញទៅមក ។

សារដ៏ម៉ឺងម៉ាត់ របស់រដ្ឋមន្រ្តីការបរទេស អាមេរិកលោក Antony Blinken បានចេញសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅមុនខួប ៥ ឆ្នាំនៃសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិ ដែលគាំទ្រដល់ប្រទេសហ្វីលីពីន ប្រឆាំងនឹងការទាមទារដែន សមុទ្ររបស់ចិន ជុំវិញប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់ដែលនៅក្បែរនោះ ប៉ុន្ដែចិន បានច្រានចោលសេចក្តីសម្រេចនេះ ។

នៅមុនខួប ៤ ឆ្នាំ នៃសេចក្តីសម្រេចកាលពីឆ្នាំមុនរដ្ឋបាល លោក ត្រាំ បានចេញមុខគាំទ្រ សេចក្តីសម្រេចនេះ ប៉ុន្តែក៏បានឲ្យដឹងផងដែរថា ខ្លួនបានចាត់ទុកថា ជាការមិន ស្របច្បាប់ស្ទើរតែរាល់ ការទាមទារដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង នៅខាងក្រៅដែនទឹក ដែលត្រូវបានទទួលស្គាល់ជា អន្តរជាតិរបស់ប្រទេសចិន ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីជំហរនេះឡើងវិញ ដែលត្រូវបានដាក់ដោយរដ្ឋលេខាធិការរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក Mike Pompeo ។

លោកបានចោទប្រកាន់ប្រទេសចិន ពីបទបន្តបង្ខិតបង្ខំ និងបំភិតបំភ័យដល់រដ្ឋឆ្នេរ សមុទ្រអាស៊ីអាគ្នេយ៍ ដែលគំរាមកំហែង ដល់សេរីភាពនៃការធ្វើនាវាចរណ៏ នៅលើពិភពលោកដ៏សំខាន់នេះ ។

លោកបានលើកឡើង ដោយយោងទៅ លើសេចក្តីថ្លែងការណ៍ ដើមរបស់លោក Pompeo ថា“ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវគោលនយោបាយ របស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០ ទាក់ទងនឹងការទាមទារ ដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង”៕

ដោយ ឈូក បូរ៉ា

To Top