ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ បដិសេធជំនួយ​មនុស្សធម៌​ អាមេរិក ដោយចោទថា ជាគម្រោង ការណ៍ គួរឲ្យខ្លាច



បរទេស៖ ក្រោយមានការលើកឡើងពី សម្ព័ន្ធមិត្តអាមេរិក ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើង​​មួយរូប​បាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយ​ដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ​ លើប្រទេសដទៃទៀត។

លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់​ការដោះដូរសេដ្ឋកិច្ច​និងបច្ចេកវិទ្យាអន្តរជាតិ បានលើកឡើងពី ឧទាហរណ៍​ជាបន្តបន្ទាប់ពីជុំវិញពិភពលោក ដែលលោកនិយាយថា បង្ហាញពីការអនុវត្តជំនួញពាក់ព័ន្ធ ចំពោះគោលដៅ គោលនយោបាយបរទេស ឬក៏សម្ពាធលើ បញ្ហាសិទ្ធិមនុស្ស។


លោក Kang Hyon Chol តាមសេចក្តីរាយការណ៍ បានសរសេរថា “នេះបង្ហាញយ៉ាងច្បាស់ថា បំណងប្រកប ដោយភាពអគតិរបស់អាមេរិក ភ្ជាប់ជំនួយមនុស្សធម៌ទៅនឹង បញ្ហាសិទ្ធិមនុស្ស គឺដើម្បីធ្វើឲ្យ​មានលក្ខណៈ​ស្របច្បាប់ នូវការដាក់សម្ពាធលើប្រទេស មានអធិបតេយ្យភាពនានា និង​ដើម្បីសម្រេចគោលការណ៍ ដ៏គួរឲ្យខ្លាចរបស់ពួកគេ”។


អ្នកសា្រវជ្រាវជាន់ខ្ពស់ កូរ៉េខាងជើងរូបនេះ បានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា “ក្នុងដំណើរអនុវត្តន៍ជាក់ស្តែង ប្រទេសជាច្រើន ធ្លាប់បានភ្លក់រសជាតិ ដ៏ល្វីងជូរចត់ ដែលជាលទ្ធផល នៃក្តីសង្ឃឹមច្រើនហួស លើជំនួយរបស់អាមេរិក និងជំនួយ​មនុស្សធម៌”៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top