ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង ដាក់ពង្រាយទ័ព ទប់ទល់ក្រុមបាតុករ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់ពង្រាយកងទ័ព របស់ខ្លួនហើយ ក្នុងការទប់ទល់ជាមួយនឹង ក្រុមបាតករ ដែលបានផ្ទុះការតវ៉ាឡើង បន្ទាប់ពីមានការចាប់ខ្លួន អតីតប្រធានាធិបតីលោក Jacob Zuma។

ហាងជាច្រើន ត្រូវបានបំផ្លាញ ហើយអគារផ្សេងទៀត ត្រូវបានដុតបំផ្លាញ នៅថ្ងៃចន្ទដដែលនេះ ខណៈដែលលោក Zuma កំពុងតែមានវត្តមាននៅក្នុង តុលាការ ដើម្បីធ្វើការកាត់ទោស។

ការតវ៉ាប្រឆាំង ដែលបានធ្វើឡើងតាំង តែពីសប្តាហ៍មុន បានឈានទៅដល់ចំណុច ដ៏អាក្រក់មួយ ដោយក្នុងនោះ ជាលទ្ធផលមនុសុ្សមួយចំនួន បានបាត់បង់ ជីវិតនិងជាច្រើនទៀត ត្រូវបានចាប់ខ្លួន។

លោក Zuma បុរសវ័យ៧៩ឆ្នាំរូបនេះ ត្រូវបានគេចាប់នាំខ្លួន ទៅកាន់តុលាការ ដើម្បីកាត់ទោស ក្រោយរូបគាត់មិនបានបង្ហាញខ្លួន នៅក្នុងករណីចោទប្រកាន់ ទោសថាបានប្រព្រឹត្តិ សកម្មភាព ពុករលួយ នៅក្នុងអាណត្តិ ដែលលោកធ្លាប់បំពេញ ការងារ៕

ប្រែសម្រួល៖ស៊ុនលី

To Top