ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានដាក់គោលដៅទៅលើមូលដ្ឋានដ៏ធំបំផុតរស់សហរដ្ឋអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារចុងក្រោយបង្អស់ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ។
ទីភ្នាក់ងារ SANA បានឲ្យដឹងថា គ្រាប់ផ្លោងបានដាក់គោលដៅសហរដ្ឋអាមេរិក ដែលស្ថិតនៅតំបន់រុករកប្រេង al-Omar នៅ Deir al-Zour ស្ថិតនៅភាគខាងកើតប្រទេស ដែលធ្វើឲ្យមានផ្សែងភាយពាសពេញមេឃ ។
មូលដ្ឋានខាងលើបានត្រូវដាក់គោលដៅជារឿយៗដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ ។
កាលពីថ្ងៃទី៧ ខែកក្កដា ការផ្លោងស្រដៀងគ្នានេះដែរ ដែលប្រើប្រាស់ដោយយន្តហោះគ្មានមនុស្សបើក ។
ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរី បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ ត្រូវបានគេជឿជាក់ថានឹងបានអនុវត្តដោយក្រុមសកម្មប្រយុទ្ធគាំទ្រអ៊ីរ៉ង់ នៅភាគខាងលិចនៃតំបន់ Euphrates River ក្នុងតំបន់ Deir al-Zour ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា