រីយ៉ាដ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអូម៉ង់ កាលពីថ្ងៃចន្ទម្សិលមិញ បានឈានទៅដល់ កិច្ចព្រមព្រៀងគ្នាមួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងប្រទេសទាំងពីរបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានធ្វើឡើង បានបញ្ជាក់ទៀតថា បន្ទាប់ពីកិច្ចប្រជុំរយៈពេល២ថ្ងៃ និងក៏ជាពេលវេលាដំណើរទស្សនកិច្ច របស់ព្រះចៅស៊ុលតង់ នៃប្រទេសអូម៉ង់ Haitham bin Tarik នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ។
សេចក្តីថ្លែងការណ៍ដដែល ក៏បានធ្វើការលើកសរសើរខ្លាំង ទៅដល់កិច្ចខំប្រឹងប្រឹង នៃប្រទេសទាំងពីររៀងខ្លួនផងដែរ នៅក្នុងការធ្វើឲ្យមាន សមតុល្យទីផ្សារប្រេង ក្នុងប្រទេសជាសមាជិក និងអង្គការ OPEC ទាំងមូល។
ក្រៅពីនោះប្រទេសទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀង ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងទៀត ដូចជាវិស័យថាមពល វិស័យសន្តិសុខ ម្ហូបអាហារ វប្បធម៍កីឡា ព្រមទាំងវិស័យទេសចរណ៍ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
