ព័ត៌មានអន្តរជាតិ

បង់ក្លាដេស សម្រាប់បិទទ្វារប្រទេស មួយសប្តាហ៍មុន ពិធីបុណ្យសាសនាធំ មួយនឹងឈានមកដល់

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសបង់ក្លាដេស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសក្នុងការបិទទ្វារ ប្រទេសរយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដាទៅ ដើម្បីអាចទប់ស្កាត់ ការរីករាលដាល នៃវិរុសកូវីដជាពិសេស ខណៈដែលកម្មវិធីបុណ្យសាសនា ដ៏ធំមួយនឹងឈានមកដល់ ផងដែរនោះ។

នៅក្នុងសេចក្តី ថ្លែងការណ៍ របស់រដ្ឋាភិបាលបង់ក្លាដេស បានគូសបញ្ជាក់ដែរថា ពេលវេលាបិទទ្វារប្រទេសនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២២ ខែកក្កដាខណៈ ដែលកម្មវិធី បុណ្យសាសនា បូជាសាច់សត្វ Eid ul Azha នឹងគ្រោងធ្វើនៅថ្ងៃទី២១ខែកក្កដា។

ទោះបីជាយ៉ាងណា ក្តីគណៈរដ្ឋមន្ត្រី របស់ប្រទេសក៏បានបញ្ជាក់ដែរថា ជាផ្នែកនៃការបិទទ្វារប្រទេស មធ្យោបាយធ្វើដំណើរសាធារណៈនឹង ត្រូវបន្តធ្វើឡើងជាធម្មតា ក្នុងគោលការណ៍សុវត្ថិភាព ចាំបាច់ហើយហាង តូចធំផ្សារទំនើបក៏នៅតែត្រូវ បានអនុញ្ញាតិតែជាមួយនឹង លក្ខខណ្ឌដ៏តឹងរឹងបំផុត។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះបង់ក្លាដេស បានរាយការណ៍ ករណី ឆ្លងកូវីដថ្មីដល់ទៅ១៣ ៧៦៨នាក់ ត្រឹមតែមួយថ្ងៃដែលនាំឲ្យចំនួន នៃអ្នកឆ្លងសរុបទូទាំងប្រទេស បានកើនឡើងទៅដល់ ១ ០៣៤ ៩៥៧ នាក់ ចំណែកឯអ្នកស្លាប់ថ្មី ប្រមាណជា២២០នាក់បានធ្វើឲ្យអ្នកស្លាប់ សរុបកើនឡើងទៅដល់១៦ ៦៣៩នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top