រ៉ង់ហ្គូ ៖ អាជ្ញាធរសុខាភិបាល មីយ៉ាន់ម៉ា បានឲ្យដឹងថា ការឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ មានចំនួនសរុប ៥,០១៤ករណី ដែលឈរលើជួរ ៥.០០០ ករណីប្រចាំថ្ងៃជាលើកដំបូង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។
ជាមួយនឹងតួលេខចុងក្រោយចំនួន សរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៩៧,២២៧ករណី ដោយមានអ្នកស្លាប់ ៣,៩២៧ នាក់ ។
ចំពេលមានការរីកចម្រើនយឺត ក្នុងការចាក់វ៉ាក់សាំង ហើយជាមួយបុគ្គលិកពេទ្យ ជាច្រើននៅតែបន្តបដិសេធ សេវាកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងខែកុម្ភៈ ចំនួនពិតប្រាកដ នៃការឆ្លងត្រូវបានគេជឿថា ខ្ពស់ជាងការបង្ហាញ នៅក្នុងទិន្នន័យពីអាជ្ញាធរ ។
កាលពីថ្ងៃច័ន្ទ ការធ្វើតេស្តរកជំងឺកូវីដ- ១៩ មានប្រហែល ១៤,០០០ករណី ត្រូវបានគ្រប់គ្រង ដែលប្រហែល ៣០ ភាគរយតិចជាងកម្រិត ដែលបានឃើញមុន រដ្ឋប្រហារ ។
ប្រជាជននៅទីក្រុងយ៉ាំងហ្គោន និងម៉ាន់ដាឡេ ដែលជាទីក្រុងធំជាងគេពីរ នៅក្នុងប្រទេស ត្រូវបានជំរុញឱ្យជៀសវាង ពីការដើរក្រៅផ្លូវ ដែលមិនចាំបាច់ ព្រោះអត្រាវិជ្ជមានក្នុងចំណោមអ្នក ដែលត្រូវបានគេធ្វើតេស្ដជំងឺកូវីដ-១៩ មានលើសពី ៣០ ភាគរយ ហើយកង្វះអុកស៊ីសែន វេជ្ជសាស្ត្រកំពុងតែធ្ងន់ធ្ងរ៕
ដោយ ឈូក បូរ៉ា