ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ផលិត រថយន្តវៀតណាម ចាប់ផ្តើមដំណើរការ របស់ខ្លួន នៅអាមេរិក ខាងជើងនិងអ៊ឺរ៉ុប

បរទេស ៖ VinFast ក្រុមហ៊ុនផលិតរថយន្ត ក្នុងស្រុកដំបូងបំផុត របស់វៀតណាម កាលពីព្រឹកថ្ងៃចន្ទនេះ បានប្រកាសហើយថា ខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរបស់ខ្លួន នៅក្នុងទ្វីបអាមេរិកខាងជើង និងអ៊ឺរ៉ុប ដើម្បីប្រកួតប្រជែងទីផ្សារ រថយន្តឆ្លាតវ៉ៃ ឬ smart electric
cars នៅក្នុងទីផ្សារ ។

VinFact បានបង្ហាញវត្តមានដំបូង ក្នុងនាមជាក្រុមហ៊ុន ផលិតរថយន្តធំបំផុត ក្នុងស្រុកជាមួយនឹង រថយន្តដើរដោយ ថាមពលប្រេងសាំងកាលពីឆ្នាំ២០១៩ ។

នៅក្នុងសេចក្តីថ្លែង ការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រៅពីទីផ្សារទាំងពីរនេះ ក្រុមហ៊ុនក៏កំពុងពិចារណា ដើម្បីវាយយកទីផ្សារ សហរដ្ឋអាមេរិក កាណដាបារាំង អាល្លឺម៉ង់ ព្រមទាំងហូឡង់ផងដែរ។

មកដល់ពេលនេះម៉ូដេល របស់ VinFast ចំនួនដែលនឹងត្រូវដាក់ឲ្យលក់ជាផ្លូវការ នៅខែមិនាឆ្នាំក្រោយមានដូចជា VF e35 និង VF e36 ៕

ប្រែសម្រួល៖ស៊ុនលី

To Top