ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផ្តល់ថ្នាំវ៉ាក់សាំង រាប់លានដូស បន្ថែមទៀត ទៅតៃវ៉ាន់ និងប្រទេសជិត ខាងនៅអាស៊ី

បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសជប៉ុន លោក Toshimitsu Motegi បានមានប្រសាសន៍ ប្រាប់នៅថ្ងៃអង្គារ នេះថា ប្រទេសជប៉ុន នឹងធ្វើការបរិច្ចាគបន្ថែមទៀត នូវថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca Plc ឲ្យទៅកោះតៃវ៉ាន់ និងប្រទេសជិតខាង នៅអាស៊ីផ្សេងទៀត នៅក្នុងសប្ដាហ៍នេះ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Toshimitsu Motegi បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងបញ្ជូនថ្នាំ វ៉ាក់សាំង១លានដូសៗ ឲ្យទៅប្រទេសឥណ្ឌូនេស៊ី តៃវ៉ន់ និងវៀតណាម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាផ្នែកនៃកិច្ចព្រមព្រៀងទ្វេភាគី ជាមួយរដ្ឋាភិបាល នៃប្រទេសទាំងនោះ ។

លោកបានថ្លែងប្រាប់បន្តទៀតថា ថ្នាំវ៉ាក់សាំង១១ដូសថែមទៀត ដែលត្រូវបានបរិច្ចាគ តាមរយៈគម្រោងចែករំលែក Covax នឹងត្រូវបញ្ជូននៅក្នុងខែនេះ ទៅកាន់ប្រទេស បង់ក្លាដែស កម្ពុជា អ៊ីរ៉ង់ ឡាវ នេប៉ាល់ និងស្រីលង្កា ក៏ដូចជាបណ្ដាប្រទេស នៅលើកោះនាមហាសមុទ្រ ប៉ាស៊ីហ្វិកផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្រសួងការបរទេសតៃវ៉ាន់ បានបង្ហាញនូវការថ្លែងអំណរគុណ ចំពោះកាយវិការនេះ ជាពិសេសនោះជាដំណាក់កាលធ្ងន់ធ្ងរមួយ ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូរ៉ូណា ផ្ទាល់ខ្លួន របស់ជប៉ុន ។ ប្រទេសជប៉ុន បានបរិច្ចាគថ្នាំ វ៉ាក់សាំងប្រហែល៣,៤លានដូស ទៅឲ្យកោះតៃវ៉ាន់ នៅក្នុងដំណើរបង្ហាញការគាំទ្រ សម្រាប់កោះដែលចិន អះអាងកម្មសិទ្ធិមួយនេះ ៕ប្រែសម្រួល៖ប៉ាង កុង

To Top