បរទេស៖ ប្រទេសអ៊ីស្រាអ៊ែល គិតត្រឹមថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួនបានសម្រេច ក្នុងយុទ្ធការចាក់វ៉ាក់សាំង ជូនក្រុមយុវជន ដែលមានអាយុ ចន្លោះ ពី១២ទៅ១៥ឆ្នាំ បានទៅដល់៣០,៣ភាគរយ មកហើយ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល នៅថ្ងៃអង្គារដដែលនេះ ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំង ជូនពលរដ្ឋពេញវ័យ ដែលមាន អាយុចាប់ពី៥០ឆ្នាំឡើងនោះ គឺបានរហូតទៅដល់៨៨ភាគរយ ឬប្រមាណជា២,១៦លាននាក់ ។
គិតមកត្រឹមថ្ងៃនេះផងដែរ ពលរដ្ឋរបស់អ៊ីស្រាអ៊ែល សរុប ដែលបានទទួលវ៉ាក់សាំង គឺមានចំនួន៥,៧៣លាននាក់ ឬត្រូវជា៦១,៤ភាគរយ នៃពលរដ្ឋ សរុបក្នុងប្រទេស ហើយវ៉ាក់សាំង ដែលត្រូវប្រើប្រាស់ នោះគឺ Pfizer។
គួរឲ្យដឹងដែរថាយុទ្ធនាការ ចាក់វ៉ាក់សាំង របស់អ៊ីស្រាអ៊ែល គឺបានចាប់ផ្តើមឡើង តាំងតែពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ ហើយពេលនេះរដ្ឋាភិបាល ក៏កំពុង ចាប់ផ្តើមរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំង លើកទី៣ ជូនពលរដ្ឋ របស់ខ្លួនផងដេរ៕
ប្រែសម្រួល៖ស៊ុនលី