ព័ត៌មានអន្តរជាតិ

ជនជាតិអ៊ីរ៉ង់ ចំនួន៤នាក់​ ត្រូវបានចោទប្រកាន់ ពីបទចាប់ជំរិត អ្នកកាសែត នៅញ៉ូវយ៉ក

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ ០៤នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការ ចាប់ជំរិតអ្នកកាសែត មានមូលដ្ឋាននៅញូវយ៉ក ។

ការចោទប្រកាន់នេះ មិនបានបញ្ជាក់ពីគោលដៅទេ ប៉ុន្តែអ្នកនិពន្ធឈ្មោះ Masih Alinejad ជាអ្នកនិពន្ធជនជាតិអ៊ីរ៉ង់ បាននិយាយថា វាគឺជារឿងរបស់នាង ។

អ្នកឃុបឃិត ដែលត្រូវបានពិពណ៌នាថា ជាមន្រ្តីស៊ើបការណ៍ សម្ងាត់ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា បានធ្វើផែនការទាក់ទាញ មនុស្សម្នាក់ នៅចក្រភពអង់គ្លេស និង៣នាក់ផ្សេងទៀត នៅក្នុងប្រទេសកាណាដា ទៅកាន់ប្រទេសអ៊ីរ៉ង់ ។
ការចោទប្រកាន់ របស់លោក Manhattan ឲ្យដឹងថា គោលដៅទាំងអស់ គឺមានសារៈសំខាន់ចំពោះអ៊ីរ៉ង់ ។

ក្រុមរដ្ឋអាជ្ញាបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមទាក់ទាញអ្នកកាសែត ដែលមានមូលដ្ឋាននៅក្រុងញ៉ូវយ៉ក ទៅកាន់ប្រទេសទីបី ដែលការចាប់ពង្រត់នេះ ត្រូវបានគ្រោងទុក ។ អ្នករៀបចំផែនការ បានផ្តល់ប្រាក់ដល់សាច់ញាតិ របស់អ្នកនិពន្ធនៅអ៊ីរ៉ង់ ដើម្បីក្បត់គោលដៅ ដែលពួកគេមិនព្រមធ្វើ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top