ព័ត៌មានអន្តរជាតិ

News Update៖ ចំនួនអ្នកស្លាប់ក្នុងអំពើហិង្សារឿងដាក់ទោស អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Zuma បានកើនឡើងដល់ ៧២នាក់ហើយ

អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងដល់ ៧នាក់ដោយសារអំពើហិង្សាបន្តកើតមានឡើង នៅទូទាំងប្រទេស បន្ទាប់ពីគេ បានចាប់លោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងដាក់ពន្ធនាគារ ។

ក្រុមមនុស្សជាច្រើន និងបានដុតឲ្យឆេះហាងទំនិញ និងប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅក្នុងក្រុងមួយចំនួនកាលពីថ្ងៃអង្គារ ។ ទូរទស្សន៍ BBC បានផ្តិតយកខ្សែវីដេអូមួយដែលបង្ហាញពីសកម្មភាពនៃការគ្រវែងទារកម្នាក់ចេញ ពីអគារមួយនៅក្រុង Durban ដោយសារតែមានអគ្គីភ័យឆាបឆេះ នៅហាងលក់ទំនិញជាន់ក្រោម ក្នុងអំពើលួចឆក់ប្លន់ ។

កាលពីថ្ងៃដំបូង មនុស្សចំនួន១០នាក់ បានស្លាប់ដោយសារតែរត់ជាន់គ្នា ក្នុងអំឡុងពេលមានអំពើលួចប្លន់ នៅឯហាងលក់ទំនិញមួយកន្លែង នៅក្រុង Soweto ។ យោធាត្រូវបានគេដាក់ពង្រាយ ដើម្បីជួយដល់ប៉ូលិសដែលមានសកម្មភាពទ្រឹងចាប់តំាងពីមានរឿងបង្កឡើង កាលពីសប្តាហ៍មុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top