ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក នឹងធ្វើសមយុទ្ធត្រៀមទុកមុន សម្រាប់គ្រោះមហន្តរាយ នៅមូលដ្ឋាននៅភាគ ពាយព្យប៉ាស៊ីហ្វិក

" "

បរទេស៖កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា សមយុទ្ធ Citadel Rumble 2021 ដែលជាសមយុទ្ធសមការឆ្លើយតបចំពោះគ្រោះរញ្ជួយដី រយៈពេល១សប្ដាហ៍ បានចាប់ផផ្តើមធ្វើនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពជើងទឹកថាសហរដ្ឋអាមេរិក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក។

ការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ ជាការតេស្តសាកល្បងសមត្ថភាពអង្គភាពទ័ពជើងទឹក ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយជាច្រើន ហើយសម្រាប់ឆ្នាំ២០២១នេះ សេណារីយ៉ូរយៈពេលមួយសប្ដាហ៍ គឺមានពាក់ព័ន្ធជាមួយរឿងគ្រោះរញ្ជួយដី ដែលបង្កឲ្យមានព្រឹត្តិការណ៍គ្រោះថ្នាក់ផ្សេងៗទៀត។

" "

ក្រុមគ្រប់គ្រងភាពអាសន្នរបស់ទ័ពជើងទឹក នឹងចូលរួមជាដៃគូជាមួយទីភ្នាក់ងារជំនួយមិនមែនយោធា ហើយដំណើរការនានា ដែលរួមមានទាំងការវាយតម្លៃពីការខូចខាត ផែនការជម្លៀសប្រជាជន និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយនេះ នឹងត្រូវបានតេស្តសាកល្បង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទ័ពជើងទឹកនៅថ្ងៃចន្ទសប្ដាហ៍នេះ។

" "

សេចក្តីថ្លែងការណ៍មួយរបស់ទ័ពជើងទឹកអាមេរិកបាននិយាយថា “សមយុទ្ធ CR21 នេះ នឹងធានាដល់សមត្ថភាពបន្តមានរបស់បុគ្គលិកទ័ពជើងទឹក ក្នុងការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះព្រឹត្តិការណ៍គ្រោះមហន្តរាយ ដែលមិនបានដឹងដោយការហាត់សមដូចជាការពិត រួមមានគ្រោះរញ្ជួយដី រលកយក្សស៊ូណាមិ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាដើម”៕ប្រែសម្រួល៖ប៉ាង កុង


To Top