ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាមេរិក ចំពោះការប្រឌិត ភូតភរ បែបចាស់គម្រិល ជុំវិញបញ្ហាសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង

ប៉េកាំង៖ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ចំពោះការប្រឌិតភូតកុហក នៅស៊ីនជាំង ដែលបានបង្ហាញ ភាពលាក់ពុត និងអនុត្តរភាពលើសិទ្ធិមនុស្សរបស់ខ្លួន នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយសំណួរអំពី“ ទីប្រឹក្សាធុរកិច្ច ខ្សែសង្វាក់ ផ្គត់ផ្គង់ស៊ីនជាំង” របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក។

លោកចាវ បានលើកឡើងថា “សហរដ្ឋអាមេរិក បានបង្កើតការភូតភរ កុហកចាស់គម្រិល នៅក្នុងរបាយការណ៍ ដែលទាក់ទង នឹងតំបន់ស៊ីនជាំង ដែលខ្លួនបានចេញផ្សាយ ម្តងហើយម្តងទៀត”។

លោកបានបន្ថែមថា “និយាយពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបង្ខំឱ្យធ្វើការ ខ្ញុំចង់សួរអ្នកសំណួរមួយ។ ហេតុអ្វីអាមេរិក អាចចោទប្រកាន់ គ្មានមូលដ្ឋានទាំងនេះ ប្រឆាំងនឹងប្រទេសដទៃទៀត? ចម្លើយដ៏សាមញ្ញ គឺថាពួកគេ គឺជាអំពើបាប ដែលអាមេរិក ធ្លាប់បានប្រព្រឹត្ត”។

លោកបានបន្ដថា ភាគីអាមេរិក គួរតែដឹងថា មិនថាខ្លួនព្យាយាមប្រឌិតរឿងភូតកុហកនៅតំបន់ស៊ីនជាំងក៏ដោយ ផែនការអាក្រក់របស់ពួកគេ ដែលមានចិន ដោយប្រើស៊ីនជាំង ជាលេសនឹងត្រូវបរាជ័យ។

លោកចាវបានបញ្ជាក់បន្ថែមថា “សម្រាប់សហរដ្ឋអាមេរិក ផ្លូវត្រូវឆ្ពោះទៅមុខ គឺត្រូវគិតពិចារណាដោយខ្លួនឯង ចៀសវាងដើរតាមផ្លូវខុស ហើយប្រឈមមុខ និងដោះស្រាយដោយខ្លួនឯង”៕

ដោយ ឈូក បូរ៉ា

To Top