បរទេស៖យោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តកើនឡើងទោះបីជាក្នុងល្បឿន យឺតយ៉ាវបន្តិចនៅត្រីមាសទី២ ទាំងដែលចំនួននៃតំរូវការ និងតម្លៃនៅតែបន្តកើនឡើង។
GDP ឬផលិតផលក្នុងស្រុកសរុបដែលជារង្វាស់ សម្រាប់វាស់សេដ្ឋកិច្ចបានបង្ហាញថា កំណើនចាប់ពីខែមេសា ដល់ខែមិថុនា មាន៧,៩ភាគរយ ធៀបទៅនឹងតួលេខដែលចិនទទួលបានកាលពីឆ្នាំ២០២០។
ទោះបីជាយ៉ាងណាក្តីតួលេខកំណើននេះ មានកម្រិតទាបជាងកំណើនដែលចិនធ្លាប់ ទទួលបានកាលពីត្រីមាសដំបូងឆ្នាំនេះដែលមានទៅដល់១៨,៣ភាគរយ។
លើសពីនេះតួលេខនេះ ក៏បានបង្ហាញឲ្យឃើញដែរថាមានចំនួន ទាបជាងការព្យាករណ៍ទុករបស់អ្នកជំនាញសេដ្ឋកិច្ចថា ចិននឹងអាចទទួលបានទៅដល់៨,១ភាគរយ សម្រាប់ត្រីមាសទី២នេះ៕
ប្រែសម្រួល៖ស៊ុនលី