ព័ត៌មានអន្តរជាតិ

អ្នកតំណាងរាស្រ្ត បក្សប្រជាធិបតេយ្យនៅអាមេរិក ត្រូវប៉ូលីសចាប់វាយខ្នោះ ពេលអំពាវនាវឱ្យ ព្រឹទ្ធសភាចាត់ការ លើសិទ្ធិបោះឆ្នោត

បរទេស៖ តំណាងរាស្រ្តមកពី គណបក្សប្រជាធិបតេយ្យ នៅរដ្ឋ D-Ohio គឺលោកស្រី Joyce Beatty ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក នៅវិមានកាពីតូល នៅពេលតវ៉ានឹងច្បាប់សិទ្ធិបោះឆ្នោត។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Joyce Beatty ប្រធានក្រុមកិច្ចប្រជុំ Congressional Black Caucus គឺជាសមាជិកនៃក្រុមតូចមួយ ដែលជំរុញឱ្យព្រឹទ្ធសភាអនុម័តច្បាប់ សម្រាប់ច្បាប់ប្រជាជន ឬ For the People Act និងច្បាប់សិទ្ធិបោះឆ្នោត John Lewis ដែលជាច្បាប់សហព័ន្ធ ដែលនឹងកាត់បន្ថយការរឹតត្បិត ដែលត្រូវបានកំណត់លើការបោះឆ្នោត និងការបែងចែកមណ្ឌល ក្នុងគតិលំអៀងនៅកម្រិតរដ្ឋ ។

ថ្លែងនៅ Hill មុនពេលលោកស្រីហែក្បួន ចូលអគារការិយាល័យព្រឹទ្ធសភា Hart លោកស្រី Beatty បានប្រៀបធៀបពេលនេះទៅនឹងចលនា សិទិ្ធស៊ីវិលនៅពាក់កណ្តាលសតវត្សរ៍ទី ២០ ដោយនិយាយថា“ យើងក៏អាចមានសុនខ និង ទុយោទឹក ផងដែរ ពីព្រោះយើងមិនមាន ច្បាប់សិទ្ធិបោះឆ្នោត ហើយនោះហើយជាមូលហេតុ ដែលយើងត្រូវដើរតាមផ្លូវទាំងនេះ យើងត្រូវដើរជាអ្នកដែលដើរតាម Martin Luther King និង John Lewis.” ។

លោកស្រី Beatty បន្ថែមដោយសង្ឃឹមថា លោកស្រីនឹងត្រូវចាប់ខ្លួន។ លោកស្រីបានមានប្រសាសន៍ថា“ នោះជាអ្វីដែលថ្ងៃនេះគឺ អំពីការប្រយុទ្ធដើម្បីអ្នករាល់គ្នា ជារការប្រយុទ្ធដើម្បីយុត្តិធម៌ និងអំពីការតស៊ូដើម្បីអ្នក» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top