Covid-19

អ្នកស្រាវជ្រាវ សុខាភិបាលឥណ្ឌា អះអាងថា រលកទី៣នៃការផ្ទុះឡើង ជំងឺកូវីដ-១៩ នឹងកើតឡើងនៅចុង ខែសីហា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា លោកវេជ្ជបណ្ឌិត Samiran Panda ប្រធានគ្រប់គ្រងរោគរាតត្បាត និងជំងឺឆ្លង នៅស្ថាប័នស្រាវជ្រាវសុខភាព កំពូលរបស់ប្រទេសឥណ្ឌា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រលកទី៣នៃការផ្ទុះឡើងជំងឺកូវីដ-១៩នឹងកើតឡើងនៅចុង ខែសីហា ។

ទោះយ៉ាងណា លោក Panda បានលើកឡើងថា មានឱកាសរលកទី៣នឹងជារលកមួយ ស្រាលហើយមិនខ្លាំងដូចរលកទី២ នោះទេ ។

គាត់បានបង្ហាញឱ្យដឹង នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយឈ្មោះ NDTV ។

លោក Panda បានប្រាប់បណ្តាញព័ត៌មានថា “ វានឹងមានរលកទី៣នៅទូទាំងប្រទេស ប៉ុន្តែវាមិនមែនមានន័យថា វានឹងខ្ពស់ឬខ្លាំងដូចរលកទី២ នោះទេ” ។

លោក Panda បានចុះបញ្ជីករណីចំនួនបួន ដែលអាចនាំឱ្យមានរលកទី៣ កើតឡើង ។

លោកមានថ្លែងថ “ទីមួយក្នុងចំណោមវត្ថុទាំងនេះ គឺជាឧទាហរណ៍មួយដែល អភ័យឯកសិទ្ធិទទួលបានក្នុងរលកទី១ និងទី២ ។ ប្រសិនបើវាធ្លាក់ចុះវាអាចនាំឱ្យមានរលកទី៣” ។ “ទី២ វាអាចមានបំរែបំរួលមួយដែលអាចចៀសផុតពីអភ័យឯកសិទ្ធិដែលទទួលបាន ។ ទី៣ វីរុសក្លាយពូជថ្មីប្រហែលជាមិនអាចចៀសផុតពីភាពស៊ាំបានទេ ប៉ុន្តែអាចចរាចរបានយ៉ាងលឿននៅក្នុងប្រជាជន ទី៤ ប្រសិនបើការរឹតត្បិតត្រូវបានធ្វើដូចលើកមុនដោយរដ្ឋ វាអាចនាំឱ្យមានការកើនឡើងថ្មីមួយ” ។

កាលពីដើមសប្តាហ៍នេះក្រុមវេជ្ជបណ្ឌិតកំពូលៗនៅក្នុងប្រទេស សមាគមវេជ្ជសាស្ត្រឥណ្ឌាបានឲ្យដឹងថា រលកទី៣ គឺជៀសមិនរួច នឹងជិតមកដល់ហើយ ដោយចង្អុលបង្ហាញថា ”នៅតាមតំបន់ជាច្រើននៃប្រទេស ទាំងរដ្ឋាភិបាល និងសាធារណៈជនមានការពេញចិត្តនិងចូលរួមក្នុងការប្រមូលផ្តុំគ្នាជាច្រើន។ ដោយមិនធ្វើតាមពិធីសារនៃការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាលសហព័ន្ធក៏បាន ធ្វើការព្រមានដល់ប្រជាជនកុំឲ្យប្រមូលផ្តុំគ្នា នៅតាមកន្លែងទេសចរណ៍ និងទីផ្សារនានា និងជំរុញឱ្យពួកគេធ្វើការព្យាករណ៍ទៅលើរលកទី៣ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top