ព័ត៌មានអន្តរជាតិ

ចិនបញ្ជាក់ថា ត្រៀមខ្លួន រួចរាល់ហើយ ដើម្បីជួយដល់ ហ្គាហ្សាស្ថាន ប្រយុទ្ធនឹងកូវីដ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi នៅក្នុងសប្តាហ៍នេះ បានប្រកាសថារដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តផ្តល់ការគាំទ្រ និងឧបត្ថម្ភបន្ថែម ទៅឲ្យប្រទេសហ្គាហ្សាស្ថាន ថែមទៀតដើម្បីជួយ ដល់ការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូវីដ។

ថ្លែងបែបនេះនៅក្នុងអំឡុងពេលដែលលោក Wang បានជួបពិភាក្សាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសហ្គាហ្សាស្ថាននិងជារដ្ឋមន្ត្រីការបរទេសលោក Mukhtar Tleuberdi។

លោក Wang ក៏បាននិយាយដែរថាភាគីទាំងពីរគួរតែអនុវត្តការមូលមតិគ្នារបស់ប្រមុខរដ្ឋទាំងពីរ។

លោកបន្តថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួយគាំទ្រទៅដល់ប្រទេសហ្គាហ្សាស្ថានទៅលើបញ្ហាធំៗនិងសំខាន់ៗផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី
https://news.cgtn.com/news/2021-07-17/China-ready-to-help-Kazakhstan-beat-COVID-19-pandemic-Chinese-FM-11XTUyO3Pd6/index.html

To Top