បរទេស៖ ក្រសួងសុខាភិបាលថៃ បាននិយាយថា មនុស្សចំនួន ១៤១ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងមកនេះ ហើយករណីឆ្លងថ្មីចំនួន ១០ ០៨២ ត្រូវបានរកឃើញ។ ទាំងពីរគឺជាកំណត់ត្រាតែមួយថ្ងៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី គឺ ៩.៩៥៥ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១២៧ នាក់ ជាអ្នកទោសពន្ធនាគារ។
ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលដែលរលកឆ្លង Covid លើកទី ៣ បានចាប់ផ្តើមមានអ្នកជំងឺ Covid-19 ចំនួន ៣៦៣.១២៦ នាក់ក្នុងនោះ ២៥០.៧៥៨ នាក់បានជាសះស្បើយ។
ចំនួនសរុប ដែលបានកើនឡើងចាប់តាំងពី ការរាតត្បាត កាលពីដើមឆ្នាំមានចំនួន ៣៩១ ៩០៩ ករណី ដែល ២៧៨.១៨៤ នាក់បានជាសះស្បើយ។ ចំនួនអ្នកស្លាប់ សរុបចាប់តាំងពីឆ្នាំមុនដល់ ៣.២៤០ នាក់៕
ប្រែសម្រួលៈ ណៃតុលា