ព័ត៌មានអន្តរជាតិ

ប្រទេសថៃ មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩រហូតដល់ ១៤១នាក់ និងរកឃើញអ្នកឆ្លងថ្មីជាង ១ម៉ឺននាក់

បរទេស៖ ក្រសួងសុខាភិបាលថៃ បាននិយាយថា មនុស្សចំនួន ១៤១ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងមកនេះ ហើយករណីឆ្លងថ្មីចំនួន ១០ ០៨២ ត្រូវបានរកឃើញ។ ទាំងពីរគឺជាកំណត់ត្រាតែមួយថ្ងៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី គឺ ៩.៩៥៥ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១២៧ នាក់ ជាអ្នកទោសពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលដែលរលកឆ្លង Covid លើកទី ៣ បានចាប់ផ្តើមមានអ្នកជំងឺ Covid-19 ចំនួន ៣៦៣.១២៦ នាក់ក្នុងនោះ ២៥០.៧៥៨ នាក់បានជាសះស្បើយ។

ចំនួនសរុប ដែលបានកើនឡើងចាប់តាំងពី ការរាតត្បាត កាលពីដើមឆ្នាំមានចំនួន ៣៩១ ៩០៩ ករណី ដែល ២៧៨.១៨៤ នាក់បានជាសះស្បើយ។ ចំនួនអ្នកស្លាប់ សរុបចាប់តាំងពីឆ្នាំមុនដល់ ៣.២៤០ នាក់៕

ប្រែសម្រួលៈ ណៃតុលា

To Top