ព័ត៌មានអន្តរជាតិ

ទីក្រុងស៊ីដនី រឹតបន្តឹងការបិទខ្ទប់ ក្នុងពេលវីរុសផ្ទុះឡើង នៅតំបន់ជាយក្រុង

បរទេស៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃសៅរ៍ បានបញ្ជាឱ្យអាជីវកម្មបន្ថែមទៀត បិទទ្វារ រួមជាមួយការរឹតបន្តឹងថ្មីៗ នៅក្នុងទីក្រុងធំបំផុត របស់ប្រទេសនេះ ដោយសារតែការបិទខ្ទប់ អស់រយៈពេលជាច្រើនសប្តាហ៍ បានបរាជ័យ ក្នុងការបញ្ឈប់ ការផ្ទុះឡើងនៃ Covid-19 ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រាល់ការលក់រាយដែលត្រូវបាន ចាត់ទុកថាមិនសំខាន់ នឹងត្រូវបង្ខំឲ្យបិទ នៅទីក្រុង ស៊ីដនី និងតំបន់ជុំវិញក្រុង ខណៈដែលតំបន់ ដែលរងការប៉ះទង្គិចខ្លាំង នឹងត្រូវគេដាក់បញ្ជាឱ្យ ស្ថិតនៅក្នុងផ្ទះយ៉ាងតឹងរ៉ឹង ចាប់ពីពាក់កណ្តាលយប់ថ្ងៃសៅរ៍។ នេះបើតាមលោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales ប្រាប់សារព័ត៌មាន នៅទីក្រុង Sydney។

លោកស្រី Berejiklian បាននិយាយថា “វាមិនល្អទេសម្រាប់ពួកយើង ដែលជាអ្វីដែលយើង កំពុងធ្វើឥឡូវនេះ។ យើងនឹងរក្សាស្ថិរភាព វាប៉ុន្តែយើងមិនបានគ្រប់គ្រង ខ្សែកោងនោះទេ” ៕

ប្រែសម្រួលៈ ណៃតុលា

To Top