ព័ត៌មានអន្តរជាតិ

យូអិន៖ កងកម្លាំងអ៊ីស្រាអ៊ែល រឹបអូសលំនៅដ្ឋាន ជនប៉ាឡេស្ទីន ជាច្រើនក្នុងតំបន់ West Bank

បរទេស៖ យោងតាម ការបញ្ជាក់របស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារ មនុស្សធម៍ កាលពីថ្ងៃសុក្រ បានឲ្យដឹងថាកងកម្លាំង នៃប្រទេសអ៊ីស្រាអ៊ែល នៅសប្តាហ៍នេះ បានធ្វើការឹបអូស លំនៅដ្ឋានរបស់ពលរដ្ឋប៉ាឡេស្ទីន ចំនួន៨៤ខ្នង នៅក្នុងតំបន់ West Bank។

កន្លងមកអង្គការ សហប្រជាជាតិ ក៏តែងតែបានធ្វើការអំពាវនាវ ជាញឹកញាប់ មកហើយដែរ ដើម្បីឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយកម្ទេច និងរឹបអូសទ្រព្យសម្បត្តិ ប៉ាឡេស្ទីន ព្រមទាំងស្នើឲ្យអ៊ីស្រាអ៊ែល គួរប្រកាន់យកឥរិយាបទ របស់ខ្លួនស្របតាម កាតព្វកិច្ចរបស់ខ្លួនក្នុងនាម ជាអ្នកកាន់កាប់ក្រោមច្បាប់ មនុស្សធម៌អន្តរជាតិ ជំនួសវិញ។

គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២១នេះ អ៊ីស្រាអ៊ែល បានរឹបអូសនិងបំផ្លាញ លំនៅដ្ឋាន របស់ពលរដ្ឋប៉ាឡេស្ទីន សរុប៤៧៤ខ្នង ដែលក្នុងនោះ១៥០ខ្នង ជាលំនៅដ្ឋានក្រោមមូលនិធី ហើយធ្វើឲ្យមនុស្សប្រមាណជា ៦៥៦នាក់ត្រូវបង្ខំចិត្ត
ផ្លាស់ប្តូរទីកន្លែងរស់នៅ ព្រមទាំងក្មេងៗ៣៥៩នាក់ ផងនៅក្នុងតំបន់ West Bank ទាំងមូល៕

ប្រែសម្រួល៖ស៊ុនលី

To Top