ព័ត៌មានអន្តរជាតិ

កូន​​ស្រី​​ស្ថានទូត អាហ្គានីស្ថាន ប្រចាំនៅប៉ាគីស្ថាន ត្រូវបានចាប់ជម្រិត

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា កូនស្រីរបស់រដ្ឋទូត របស់ប្រទេសអាហ្គានីស្ថាន ប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន​​ ត្រូវបានគេជឿជាក់ថា ត្រូវបានចាប់ខ្លួន និងមានរបួសផងដែរ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម។

នាង Silsila Alikhil ត្រូវបានចាប់ខ្លួនជាច្រើនម៉ោង ក្រោយពេលដែលនាង បាននឹងកំពុងធ្វើដំណើរ តាមផ្លូវ​ទៅផ្ទះវិញ ចេញពីរដ្ឋធានីទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ។

មន្ត្រីរបស់ប៉ាគីស្ថាន បាននិយាយថា Sisila Alikhil ដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណ ចាប់ខ្លួនដាក់លើរថយន្ត ហើយបានវាយដំ ទៅលើរូបនាងទៀតផង មុនពេលដែលត្រូវបាន ដោះលែងមកវិញ ហើយត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីព្យាបាល។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសអាហ្គានីស្ថាន បានសំដែងអារម្មណ៍ព្រួយបារម្ភខ្លាំងមែនទែន​ ចំពោះបញ្ហានេះ ហើយបានថែមទាំងអំពាវនាវ ទៅឲ្យប្រទេសប៉ាគីស្ថាន ដើម្បីពិនិត្យមើលឡើងវិញ ទៅលើសុខសុវត្ថិភាព ចំពោះបុគ្គលិកទូត ព្រមទាំងក្រុមគ្រួសារ របស់ពួកគេផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×