ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨,១៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះ សរុបកើនឡើងដល់ ៥,៤៣៣,៩៣៩ករណី។
ប្រទេសនេះ ក៏បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺឆ្លង ២៥ នាក់ផ្សេងទៀតផងដែរ ដោយចំនួនអ្នកស្លាប់ទាក់ទង នឹងមេរោគនេះមានចំនួន ១២៨,៧០៨នាក់។ តួលេខទាំងនេះរាប់បញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូង របស់ពួកគេប៉ុណ្ណោះ។
ជិត ៨៨ ភាគរយនៃមនុស្សពេញវ័យ នៅចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសដំបូង នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយច្រើនជាង ៦៨ ភាគរយ បានទទួលថ្នាំចំនួនពីរដូស នេះបើយោងតាមតួលេខចុងក្រោយ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងអធិការបតី Exchequer Rishi Sunak កំពុងធ្វើច័តាឡីស័ក បន្ទាប់ពីមានទំនាក់ទំនងជាមួយ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Sajid Javid ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។
ការវិវឌ្ឍន៍ចុងក្រោយបានកើតឡើង នៅពេលដែលការរឹតត្បិតភាគច្រើននៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេស គ្រោងនឹងបញ្ចប់នៅថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃជំហានចុងក្រោយ ឬជំហានទី ៤ នៃផែនទីបង្ហាញផ្លូវរបស់អង់គ្លេស ក្នុងការចាកចេញពីការចាក់សោ។ ប៉ុន្ដែអ្នកវិទ្យាសាស្ត្របានព្រមានថា ការដកការរឹតត្បិតទាំងអស់ នៅដំណាក់កាលនេះ អាចបង្កើនលទ្ធភាពនៃទម្រង់ឆ្លងថ្មីដ៏គ្រោះថ្នាក់ ៕
ដោយ ឈូក បូរ៉ា