ព័ត៌មានអន្តរជាតិ

ជើងហោះហើរប្រមាណជាង ៣០០ ត្រូវបានលុបចោល ខណៈដែលមានអំពើកូដកម្ម នៅឯព្រលានយន្តហោះ របស់ព័រទុយហ្គាល់

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពផ្លូវការមួយចេញដោយ ANA ដែលជាក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះព័រទុយហ្គាល់ បានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Groundforce បាន ធ្វើកូដកម្មបង្កឲ្យមានការលុបចោល ជើងហោះហើរចំនួន៣២៧ កាលពីថ្ងៃអាទិត្យ ។

ក្នុងចំណោមអ្នកមកដល់៥១១ជើង និងការចាកចេញដែលបានគ្រោង កាលពីថ្ងៃអាទិត្យចំនួន៣៣០១ ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Lisbon និង ជើងហោះហើរផ្សេងទៀតចំនួន២៦ ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Porto ។

នៅក្នុងសេចក្តីប្រកាសមួយចេញដោយ ANA បានដាក់ថា “ដោយសារតែមានការធ្វើកូដកម្ម របស់ក្រុមបម្រើសេវាកម្ម” ។ “យើងសូមអភ័យទោសចំពោះ អ្នកដំណើរទាំងឡាយជាមួយ នឹងការលុបចោលជើងហោះហើរជាច្រើន មិនចាំបាច់មកកាន់ព្រលានយន្តហោះ Lisbon ឡើយ ហើយស្វែងរកព័ត៌មាន តាមរយៈបណ្តាញផ្សេងៗ តាមឌីជីថល និងទូរស័ព្ទ” ។

ការធ្វើកូដកម្មរបស់ក្រុមហ៊ុន បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ជាមួយនឹងការលុបចោលជើងហោះហើរចំនួន២៦០ នៅឯព្រលានយន្តហោះដ៏សំខាន់ចំនួន២ របស់ប្រទេសព័រទុយហ្គាល់។ សម្រាប់ជើងហោះហើរផ្សេងៗទៀត ត្រូវធ្វើតាមកាលវិភាគដែលចន្លោះ ពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី២ ខែសីហា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top