ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានក្មេងៗ ដែលប្រើប្រាស់ គ្រាមភាសា បែបកូរ៉េខាងត្បូង

បរទេស ៖ សារព័ត៌មានក្នុងស្រុក របស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានចេញផ្សាយ និងអំពាវនាវ ឲ្យពលរដ្ឋក្មេង របស់ខ្លួនទាំងអស់គួរតែបញ្ឈប់ការប្រើប្រាស់ គ្រាមភាសា ដែលខ្ចីមកពីភាសា របស់កូរ៉េខាងត្បូង ។

នៅក្នុងការចេញផ្សាយ ដោយសារព័ត៌មាន ក្នុងស្រុករបស់កូរ៉េខាងជើង ដដែលនោះក៏បានធ្វើការ ព្រមានសាជាថ្មី ម្តងទៀតដែរអំពីការព្យាយាមចម្លង យកម៉ូតសម្លៀក បំពាក់ម៉ូតតុបតែងខ្លួន ព្រមទាំងម៉ូតសក់និង តន្ត្រីរបស់កូរ៉េខាងត្បូង ទៀតផង។

វាត្រូវបានគេមើលឃើញថា គឺជាសកម្មភាពចុងក្រោយ របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់និងលប់បំបាត់ចោល នូវវប្បធម៍ចម្លង និងឥទ្ធិពលនៃបរទេសមក លើប្រទេសរបស់ខ្លួនផងដែរ ។

ច្បាប់ថ្មីនិងច្បាប់ចាស់ ដែលធ្លាប់បានចែងក៏បានបញ្ជាក់យ៉ាងច្បាស់ ស្រដៀងគ្នាផងដែរថា សម្រាប់ជនណា ដែលល្មើសនឹងច្បាប់ ទាំងនេះនឹងត្រូវប្រឈមមុខទៅនឹង ការដាក់ទោសឬប្រហារជីវិតផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top