ព័ត៌មានអន្តរជាតិ

ទំហំនាំចេញរបស់ចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងវិញ បន្តិចនៅក្នុងខែមិថុនា

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងជើង បានកើនឡើងវិញ នៅក្នុងខែមិថុនាកន្លងទៅនេះ។

ទំហំនៃការកើនឡើងនេះ ត្រូវបានគេមើលឃើញថា បានទទួលលទ្ធផលល្អនៅក្រោយពេល ដែលសង្វាក់ពាណិជ្ជកម្មរវាងគ្នា បានបទទ្វាអស់រយៈពេលជាង ១ឆ្នាំមកហើយ ទាំងគ្រប់ច្រកព្រំដែន។

តួលេខដោយប្រភព ដដែលបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង មានចំនួនប្រមាណជា ១២,៣២លានដុល្លារ គិតត្រឹមក្នុងខែមិថុនាខ្ពស់ជាងទំហំនៃ ចេញជាមធ្យមកាលពី ៦ខែមុន និងខ្ពស់ជាងកាលពីខែឧសភា ដែលមានត្រឹមតែ ២,៧លានដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យដដែលបានបញ្ជាក់ទៀតថា ការនាំចេញពីប្រទេសចិន ដែលត្រូវបានគេដឹងថា ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននោះ គឺមានភាគច្រើនជាទំនិញ ប្រភេទជីកសិកម្ម
និងថ្នាំសំលាប់សត្វល្អិត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023