ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានកត់ត្រាចំនួនអ្នកឆ្លងថ្មី ដែលបានបញ្ជាក់ឲ្យដឹង គឺមានចំនួន៣៤.២៥៧នាក់ និងស្លាប់ចំនួន១.៣៣៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។
នេះជាចំនួន ដែលបានកើនឡើង ខ្ពស់បំផុត ប្រចាំថ្ងៃសម្រាប់តួលេខ នៃអ្នកស្លាប់ ដែលប្រទេសនេះ បានរាយការណ៍ មិនធ្លាប់មានចាប់តាំង ពីផ្ទុះជំងឺឆ្លងរាតត្បាត ។
ផ្អែកលើទិន្នន័យ ចុងក្រោយបង្អស់ សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេស អាស៊ីអាគ្នេយ៏មួយនេះដែលបានរាយការណ៍ដោយរដ្ឋាភិបាល នាពេលឥឡូវនេះ មានចំនួន២.៩១១.៧៣៣នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩បានកើនឡើងដល់៧៤.៩២០នាក់ ។
អ្នកជំងឺដែលជាសះស្បើយ ពីជំងឺមាន៣២.២១៧នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ឲ្យដឹង ដែលបានចាកចេញពីមន្ទីរ ពេទ្យវិញហើយ ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយពីជំងឺ ដោយជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសកើនដល់២.២៩៣.៨៧៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា